ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍ព័ត៌មានបឋម
បានឲ្យដឹងថា នៅមុននេះបន្តិចនារសៀលថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២២ នេះមានរថយន្តមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយធ្លាក់ប្រឡាយ ខណៈកំពុងបើកបរ។
ហេតុការណ៍បានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍បានបើកទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ប្រឡាយតែម្ដង។
ប្រភពបានបន្តដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបររថយន្តមានតែម្នាក់ឯងហើយរងរបួសធ្ងន់ត្រូវបានគេជួយសង្គ្រោះយកទៅមន្ទីរពេទ្យ។ រថយន្តមិនដែលធ្លាក់ប្រឡាយនេះ ម៉ាកកាមរីគូទស្វិត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២A ១៨២៥៕SRP

