ខេត្តបាត់ដំបង៖អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥៨៥គ្រួសារ ស្មើនឹង ១,៥៩៤ ក្បាលដី ក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ នេះ លោកសុខ លូ បានថ្លៃងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ សូមកុំបង្ខិតរបង និងសាងសង់សំណង់រឹង ដែលរំលោភមកលើដីចំណីផ្លូវសាធារណៈ ព្រោះថា ប្រសិនបើថ្ងៃក្រោយអាជ្ញាធរ មានបំណងចង់ពង្រីកផ្លូវ គឺធ្វើឱ្យយើងមានការលំពាក។
លោកសុខ លូ បានមានប្រសាសន៍សំណេះសំណាល ដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលយកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ថា ប័ណ្ណនេះគឺមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមកុំយកទៅអ៊ុតរឹង ដែលវាអាចធ្វើឱ្យខូចខាតនៅខពេលដែរយើងយកទៅប្រប្រាស់តាមងម្រូវការផ្សេងៗ ហើយសូមឱ្យខិតខំថែរក្សាសាដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅ បើមិនចាំបាច់ទេ សូមកុំយកទៅលក់។
លោកក៏បានលើកឡើងផងដែរថា កម្ពុជាបច្ចុប្បន្ននេះគឺមានសន្ថិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញទូទាំងបហរទេស ហើយប្រទេសកម្ពុជា ជាង៥០០ឆ្នាំមកហើយមិនមានសន្តិភាពដូចបច្ចុប្បន្ននេះទេ។ លោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមផ្ទះ ក៏ដូចជាតាមមូលដ្ឋាន។
លោក ក៏បានលើកឡើងពីការរៀបចំវេទិកាសាធារណៈនៅតាមភូមិ ដោយមានការណែនាំ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ឱ្យមានការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីទទួលបានសំណើ សំណូមពរ តម្រូវការ និងសេចក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ មកដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារសម្រាប់ជួយ និងធ្វើការដោះស្រាយ។
លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងដូសទី២រួចហើយ សូមប្រញ៉ាប់រួសរាន់បន្តទៅចាក់ដូសទី៣ ឬដូសជំរុញបន្ថែមទៀត គឺដើម្បីការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕SRP

