ខេត្តសៀមរាប៖អ្នកសារព័ត៌មានម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងភោជនីយដ្ឋានមួយកន្លែង។ ហេតុការណ៍បានកើតឡើងវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន ផ្លាទីនឹមផាលេស ស្ថិតក្នុងភូមិជន្លង់ សាលាកំរើក ក្រុងសៀមរាប តាមដោយផ្លូវ ៧ មករា ហៅផ្លូវជន្លង់។
របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានបង្ហាញថា ជនរងគ្រោះឈ្មោះ ខន បូរ៉ា ហៅ រ៉ាមោក ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅ នៅក្រុមទី២ ភូមិតាវៀន សង្កាត់សាលាករើក ក្រុងសៀមរាប។
របាយការណ៍បន្តថាជនរងគ្រោះ បានមកចូលរួម
ក្នុងពិធីខួបកំណើត ហើយឡើងច្រៀងរាំលែងសប្បាយ ក៏ដួលខណៈកំពុងច្រៀងតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវដែលចូលរួមក្នុងហាង។ តាមការបញ្ជាក់ព័ត៌មាន មួយចំនួនពីក្រុមគ្រួសារបានអោយដឹងថាមូលហេតុ ជនរងគ្រោះគឺមាន (ជំងឺបេះដូងរីក) នឹងធ្លាប់បានទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រច្រើនដងផងដែរ។ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

