ខេត្តសៀមរាប៖ជនជាតិអាមេរិកម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបរាយការណ៍ថា បានស្លាប់នៅវេលាម៉ោង១រសៀថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលក្រុមទី២ ស្ថិតនៅក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចជំនាញខេត្តបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះNORELL WILLIAM ERNEST ភេទប្រុស អាយុ៧៣ឆ្នាំ(មុខរបរគ្មាន)ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ522774319 ស្នាក់នៅទីតាំងខាងលើ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការធ្វើកោសល្យវិច័យបានសន្និដ្ឋានថាមូលហេតុ ការស្លាប់របស់ជនរងគ្រោះ ដោយសារស្ទះសសៃឈាមបេះដូង។ បច្ចុប្បន្នសាកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យភ្នំពេញ រងចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

