ក្រសួងមហាផ្ទៃ បង្កើតភូមិមួយទៀត នៅខេត្តបាត់ដំបង ឈ្មោះ «ភូមិព្រៃតាឡូញ»

0

ភ្នំពេញ៖ក្រសួងមហាផ្ទៃបានសម្រេចបង្កើតភូមិមួយទៀតនៅក្នុងខេត្តបាត់ដំបង។ នេះយោងតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្ដេច ស ខេង។

ក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា ប្រកាសលេខ ២៦៨៧ ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើត«ភូមិព្រៃតាឡូញ» ដោយបំបែកចេញពីភូមិទំនប់ទឹក ភូមិកំពង់ឆ្នាំង១ និងភូមិស្ទឹងដាច់ នៃឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង៕SRP