ផ្ទះ១ខ្នងនៅឃុំខ្វាវ ត្រូវបានអគ្គីភ័យឆេះខ្ទេចរួមទាំងទ្រព្យសម្បត្តិជាច្រើន គ្មានសល់

0

ខេត្តសៀមរាប៖ផ្ទះ១ខ្នងត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុងរួមទាំងទ្រព្យសម្បត្តិជាច្រើនផងដែរ។

អធិការនគរបាលស្រុកជីក្រែង លោកតាំង លីហេង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែតុលានេះថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១៨ និង ១៧ នាទីយប់ ហើយរលត់ទៅវិញនៅម៉ោង​១៩ និង ២៧ នាទីយប់ ស្ថិតនៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះពីផ្លូវ​ជាតិលេខ០៦ ចម្ងាយពីអធិការដ្ឋាននគរបាល ៤១ គីឡូ ម៉ែត្រ ចូលតាមផ្លូវលេខ២៦៦ ទៅទិសខាងជើង។

លោកតាំង លីហេង បានបន្តថាម្ចាស់ផ្ទះមា ឈ្មោះ ប៊ន ហិង ភេទប្រុសអាយុ៥២ ឆ្នាំរស់នៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកថាករណីនេះធ្វើឲ្យខូចខាត
១, ផ្ទះ០១ខ្នង ទំហំ០៧ម × ១២ម ថ្មក្រោមឈើលើ កំពស់៩.៣០ម  ប្រក់ក្បឿងជញ្ជាំងក្តារខូចខាត ១០០ %
២,ប្រាក់ខ្មែរ ២.០០០.០០០រៀល
៣,កងដៃផ្លាកទីនចំនួន០២
(តំលៃ១.០០០.០០០រៀល)
៤,ទូរស័ព្ទដៃម៉ាក អាយហ្វូន
០១គ្រឿង
៥,ម៉ូតូចំនួន ០២ គ្រឿងម៉ាកហុង
ដាឌ្រីមសេ១២៥និងម៉ាកកូនទា
៦, កង់០១គ្រឿង
៧, គ្រែឈើប្រអប់ចំនួន ០៤
៨, សម្ភារដែលនៅក្នុងផ្ទះមួយចំនួនឆេះទាំងស្រុង។

លោកតាំង លីហេង បញ្ជាក់ថាកាឆេះនេះមិនបណ្ដាលអោយឆ្លងទៅផ្ទះប្រជាពលរដ្ឋនៅជាប់គ្នាទៀតនោះទេ។ ដោយកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ ប្រជាពលរដ្ឋ និង ក្រុមពន្លត់ អគ្គីភ័យគ្រប់គ្រងទាន់ពេល។ ក្នុងនោះ ពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គីភ័យបានចេញជួយអន្តរាគមន៍១គ្រឿងប្រើប្រាស់ទឹកអស់ ៤រថយន្ដ។មូលហេតុទុសេខ្សែភ្លើង៕SRP