សម្ដេចស ខេង ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន២១០គ្រួសារ ក្នុងស្រុករតនមណ្ឌល

0

ខេត្តបាត់ដំបង៖សម្ដេចស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង បានផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន២១០គ្រួសារ ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ការផ្ដល់អំណោយធ្វើឡើងនៅថ្ងៃទីនៅថ្ងៃទី២៣ ខែតុលានេះតាមរយៈ លោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ប្រជាពលរដ្ឋទាំង២១០គ្រួសារដែលបានទទួលអំណោយដ៏ថ្លៃថ្លានេះ មកពីឃុំចំនួន៥ នៃស្រុករតនមណ្ឌល រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី ទឹកសុទ្ធ អាល់កុល និងម៉ាស៕SRP