អត់​ពាក់​មួក​សុវត្ថិភាព បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុកក្រឡាញ់

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូទៅបុកនឹងគោយន្តកន្ត្រៃពីក្រោយ។

អាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងនៅព្រឹកនេះថាហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៨ និង១០នាទី​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅ​ភូមិតាភរ ឃុំ​ចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦​៨ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៥-៦ រវាង​ម៉ូតូ​និង គោយន្តកន្ត្រៃ ក្នុង​ទិសដៅស្របទិសគ្នា។

អាជ្ញាធរស្រុកក្រឡាញ់បន្តថាគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូ​មម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្កាកលេខ បន្ទាយមានជ័យ ១S ៤២៦២ បើក​បរ​ដោយឈ្មោះ ពត ពោ ភេទប្រុស​ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិភ្នំតូច ឃុំតាអាន ស្រុក​ក្រឡាញ់​ ខេត្ត​សៀម សៀមរាប (អត់​ពាក់​មួក​សុវត្ថិភាព ) ទិសដៅពីជើងទៅទិសខាងត្បូង បានបុកចំទ្រុងគោយន្តពីក្រោយគោយន្តកន្ត្រៃខាងឆ្វេង បណ្ដាលឲ្យស្លាប់តែម្ដង។ ចំណែកគោយន្តកន្ត្រៃ ម៉ាកគូប៊ូតាពណ៌ក្រហម គ្មានស្លាក លេខ បើកបរ​ដោយ​មិនស្គាល់អត្តសញ្ញាណ ទិសដៅ​ពីជើង​ទៅខាងត្បូងរត់​គេចខ្លួនបាត់។

អាជ្ញាធរបន្តថាម៉ូតូនិងនិងគោយន្តកន្រ្តៃរងការខូចខាត​ទាំងពីរ។មូលហេតុ​បណ្តាល​មក​ពី​ អ្នក​បើក​បរម៉ូតូមានល្បឿនលឿន និងអ្នកបើកគោយន្តកន្ត្រៃគ្មានភ្លើងសញ្ញាបំភ្លឺនៅខាងក្រោយ។ វត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅ អធិការនគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕SRP