ខេត្តសៀមរាប៖លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកពួក នឹងជាតំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានឧបត្ថម្ភ អង្ករ.មី.អាកុល ដល់ស្នងការខេត្តសៀមរាប។
ការឧបត្ថម្ភនេះធ្វើឡើង នៅថ្ងៃពុធ ថ្ងៃទី២០ ខែតុលា ម្សិលមិញ នៅស្នងការខេត្តសៀមរាប ក្រោមការទទួលពីលោកលោក តេង ច័ន្ចណាត ស្នងការដ្ឋាននគបាលខេត្តសៀមរាប តាមរយ:លោក នួន សារ៉ុន នាយការិយាល័យ អន្តរាគមន៍ នឹង តម្រួតបទបញ្ជ។
ក្នុងនាម តំណាងលោកហ៊ុន ប៉ូគា លោក សយ សិរីវុឌ្ឍ បានមានមតិសំណេះសំណាល កោតសសើរដល់កម្លាំងនគរបាលខេត្តសៀមរាបទាំងអស់ដែលបានអនុវត្ត បង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប។
សូមជម្រាបថា អំណោយដែលត្រូវប្រគល់ជូនស្នងការនគរបាលខេត្តសៀមរាបរួមមាន៖ អង្ករ ៥០០គីឡូ មី ២០កេសនិងទឹកអាកុល ១កាន៕SRP

