ខេត្តសៀមរាប៖លោកឃីម ផល្លា អត្តលេខ៧៤៧៧៧ អធិការរងនគរបាលក្រុងសៀមរាបត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគមជំនួសលោកទេព ចាន់ណា។
នេះបើយោងតាមសេចក្ដីប្រកាសប្រផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមស ខេង។
លោកឃីម ផល្លា អធិការរងនគរបាលក្រុងសៀមរាប បានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ថា លោកនៅមិនទាន់ដឹងនៅឡើយទេអ្វីៗអាស្រ័យទៅលើថ្នាក់ដឹកនាំ។
មន្ត្រីនគរបាលជាន់ខ្ពស់ស្នងការនគរបាលខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ថា ពិធីប្រកាសតែងតាំងលោកឃីម ផល្លា ជាអធិការនគរបាលស្រុកសូត្រនិគម នឹងធ្វើឡើងនៅរសៀលថ្ងៃចន្ទស្អែកនេះ ក្រោមវត្តមានលោកស្នងការនគរបាលខេត្ត៕SRP

