រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចេញកសិផលកម្ពុជា ទៅក្រៅប្រទេស រយៈពេល៩ខែ មានចំនួន៥,៩៣ លានតោន

0

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកវេង សាខុន បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលកម្ពុជា ទៅកាន់គោលដៅ ៩០ ប្រទេស ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣។

លោកវេង សាខុន បានបញ្ជាក់ថាយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលទៅកាន់ ៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣ លានតោន ដែលក្នុងនេះការនាំចេញទៅកាន់៖
១. ប្រទេសវៀតណាម មានចំនួន ៦៤,១១%
២. ប្រទេសថៃ មានចំនួន ២១,៤៩%
៣. ប្រទេសចិន មានចំនួន ៩,៦៩%
៤. ទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀតមានចំនួន ៤,៧១% តែប៉ុណ្ណោះ៕SRP