ខេត្តសៀមរាប៖លោកសយសិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកពួក សាខាខេត្តសៀមរាប និងសមាជិក បាននាំយកអំផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន២គ្រួសារ នៅតំបន់បិទខ្ទប់ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺភូមិស្ទឹងថ្មី និងភូមិសាលាកន្សែង។
ការផ្ដល់អំណោយចែកដល់ពលរដ្ឋ ដែលមានការខ្វះខាតទាំងពីរគ្រួសារ លោកសយ សិរីវុឌ្ឍ បាននាំយកគ្រឿងឧបភោគ បរិភោគ ដោយក្នុង១គ្រួសារទទួលបាន៖អង្ករ២០គីឡូ/ មី១កេស/ត្រីខ១យួរ/ទឹកស៊ីអ៊ីវ១ដប/ទឹកត្រី១ដប/និងទឹកសុទ្ធ៥យួរ។
ក្នុងឱកាសផ្ដល់អំណោយខាងលើ លោកសយ សិរីវុឌ្ឍ បានពាំនាំនូវការសាកសួរសុខទុក្ខមតិផ្តាំផ្ញើពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប ដល់បងប្អូនប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕SRP

