ខេត្តស្ទឹងត្រែង៖មានការអះអាងថាបទល្មើសព្រៃឈើនៅក្នុងខេត្តស្ទឹងត្រែងនៅតែបន្តកើតមានយ៉ាងពេញបន្ទុក ដោយមិនមានការអាជ្ញាធរជំនាញពាក់ព័ន្ធទប់ស្កាត់បង្ក្រាបនោះឡើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើប្រណិតៗដោយប្រើមធ្យោបាយតាមរយៈម៉ូតូកែឆ្នៃនិងរថយន្តសាំយ៉ុងជាច្រើនគ្រឿងចេញមកពីស្រុកសេសាន មកចែកចាយតាមរោងសិប្បកម្មនៅក្នុងក្រុងស្ទឹងត្រែង។ ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យបែបនេះ អ្នកសារព័ត៌មាន បានទំនាក់ទំនង ទៅអាជ្ញាធរសមត្ថកិច្ចជំនាញឲ្យចុះបង្ក្រាបដែរ ប៉ុន្តែត្រូវបានគេបដិសេធ។ ទោះជាយ៉ាងណាពលរដ្ឋនៅខេត្តស្ទឹងត្រែង សង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញនឹងធ្វើការបង្ក្រាបជាក់ជាពុំខានឡើយ៕SRP

