អតីតយុទ្ធជនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅស្រុកស្វាយលើ

ខេត្តសៀមរាប៖អតីតយុទ្ធជនម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់នៅផ្ទះរបស់ខ្លួន។ ហេតុការណ៍បានកើតឡើងនៅវេលម៉ោង ១៥និង៣០នាទីថ្ងៃសុក្រ ទី២៤ខែកញ្ញា ឆ្នាំ២០២១ រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះជា យាន ភេទប្រុសអាយុ៦៧ ឆ្នាំមានលេខសម្គាល់ (RA02001440) ជាអតីតយុទ្ធជន(ចូលនិវត្ដ)រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ។

យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ និង ផ្អែកតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្រុកស្វាយលើ បានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសាឆក់ខ្សែភ្លើងពិតប្រាកដមែន។ករណីនេះក្រុមគ្រូពេទ្យបានធ្វើតេស្ដរកមេរោគកូវីដ ១៩ ជាលទ្ធផលអវិជ្ជមាន៕SRP