ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ បានណែនាំជំរុញដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព»។
អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវវិធានការ«៣កុំ-៣ការពារ» ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូលចៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។ លោកក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យភូមិសាស្ត្រមួយចំនួនបន្ថែមទៀត ក្នុងស្រុកក្រូចឆ្មារ ដើម្បីបន្តក្តាប់ព័ត៌មាន ដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ។
លោកថ្លែងជំរុញបែបនេះនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះក្នុងឱកាសអញ្ជើញចុះជួបសាកសួរសុខទុក្ខដល់អាជ្ញាធរនិងកងកម្លាំងដែលកំពុងឈរជើងនៅទីតាំងគោលដៅចំនួន៤ក្នុងស្រុកក្រូចឆ្មារដើម្បីផ្តល់ការលើកទឹកចិត្តផងដែរ។គួរបញ្ជាក់ថាក្នុងឱកាសចុះជួបសាកសួរសុខទុក្ខលោកក៏បានឧបត្ថម្ភ មី៤០កេស ទឹកសុទ្ធ៤០កេស ម៉ាស២៥០០ម៉ាស អាកុល៦០លីត្រ និងកងកម្លាំងប្រមាណ៨៥នាក់និងថវិកាក្នុងម្នាក់២ម៉ឺនរៀលផងដែរ៕SRP