អាជីវករដឹកផ្លែឈើ ផ្ទុះការតវ៉ា រឿងគយអូរដារ គាបយកលុយតាមអំពើចិត្ត

អាជីវករដឹកផ្លែឈើ ផ្ទុះការតវ៉ា រឿងគយអូរដារ គាបយកលុយតាមអំពើចិត្ត

ខេត្តបាត់ដំបង៖ក្រុមអាជីវករដឹកឈើជាច្រើននាក់ បាននាំគ្នាតវ៉ារឿងគយគាបយកលុយពីពួកគាត់តាមតែអំពើចិត្ត។ ការផ្ទុះការតវ៉ានៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះនៅមុខគយរដ្ឋាករ អូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពបានឲ្យដឹងថាការដែលក្រុមអាជីវករ រកស៊ីដឹកផ្លែឈើ តាមរថយន្តតូចធំ បានលើកគ្នាតវ៉ាបែបនេះដោយសារតែគយអូរដារ តម្រូវឲ្យបង់ពន្ធ 60% នៃការដឹកទំនិញផ្លែឈើ។​  ដោយក្នុងនោះឡានពីរតោនកន្លះ ត្រូវបង់លុយ១២០,០០០០( មួយលានម្ភៃម៉ឺនរៀល) ដោយមិនមានការលើកឡើងនោះឡើយ។

ប្រភពពីក្រុមអាជីវករបានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់បង់លុយការដឹកជញ្ជូនតាមឡានពីតោនកន្លះ គឺបង់តែ៥ ម៉ឺនរៀលតែប៉ុណ្ណោះ ប៉ុន្តែគយអូដារឡើងតម្លៃរហូតហើយតម្រូវឲ្យបង់លុយមុន បើទោះបីជាមិនទាន់ដឹកផ្លែឈើយ៉ាងណាក៏ដោយ។

ជុំវិញការលើកឡើងរបស់អាជីវករនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីក្រុមគយរដ្ឋាករ អូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នៅឡើយទេ។

បើតាមប្រភពបានឲ្យដឹងទៀតថានៅច្រកអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង មានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនទំនិញចេញចូល មិនមានការបង់ពន្ធឬបង់ពន្ធមិនគ្រប់ ដោយពួកគេបានឃុបឃិតគ្នាជាមួយស្ថាប័នគយ ដែលជាហេតុនាំឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ៕SRP