ខេត្តកំពត៖លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវមានកិច្ចសហការល្អជាមួយ គណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុ ង ខេត្ត ដើម្បី គ្រប់គ្រ ងស្ថានការណ៍ លើវិធានការទប់ស្កាត់បទល្មើស ដែលមានសភាពក្តៅគគុកក្នុងពេលបច្ចុប្ប ន្ន បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹងសំណល់រាវលើបរិស្ថានក្នុងខេត្ត ការងារគ្រប់គ្រងនិងអភិរក្សឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀតនៅក្នុង ភូមិសាស្ត្រខេត្តកំពតដោយឈរលើមូលដ្ឋានច្បាប់ជាធរមាននិងគិតគូរសុខទុក្ខមន្ត្រីរាជការមន្ត្រីឧទ្យានុរក្សក្នុងមន្ទីរបរិស្ថាន និងមានទំនាក់ទំនងល្អប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត។
លោកថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពតថ្មីនៅរសៀលថ្ងៃទី២១ ខែកញ្ញា នៅសាលាខេត្តកំពត ម្សិលមិញ។
លោកនេត្រ ភក្ត្រា បានថ្លែងថា«ខ្ញុំសូមស្នើដល់លោកប្រធានមន្ទីរ បរិស្ថានខេត្តកំពត ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគ ល់ជូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «សមូសភាពដឹកនាំ បុគ្គល ទទួលខុសត្រូវ សុច្ចរិតភាព សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈ ដោយតម្កល់ខ្ពស់នូវ ឧត្តមប្រយោជន៍ជាតិនិងប្រជាជន»៕SRP