ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន ៦ ៥៣៦គ្រួសារ នៅក្នុងខេត្តសៀមរាបទទួលបានអំណោយជាស្បៀងអាហារពីអាជ្ញាធរ។
ពលរដ្ឋទាំង៦ ៥៣៦គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ១០គីឡូ ដែលរស់នៅក្នុងសង្កាត់ចំនួន ៦ ជាតំបន់ក្រហមក្នុងនោះ
១-សង្កាត់ស្វាយដង្គំ មាន១៤ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១ ៥២៨គ្រួសារ
២-សង្កាត់គោកចក មាន ៨ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២ ៤២២គ្រួសារ
៣-សង្កាត់ស្លក្រាម មាន៨ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១ ៧១២គ្រួសារ
៤-សង្កាត់ជ្រាវ មាន៧ភូមិន ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥១៤គ្រួសារ
៥-សង្កាត់ស្រង៉ែ មាន២ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៣៣គ្រួសារ
៦-សង្កាត់សាលាកំរើក មាន១ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៧គ្រួសារ។
ក្នុងការបិទខ្ទប់សង្កាត់ទាំង៦ជាតំបន់ក្រហមនេះ រដ្ឋបាលខេត្តក៏បានសហការជាមួយមន្ទីរពាក់ព័ន្ធ និងវិស័យឯកជនមួយចំនួន ដើម្បីធ្វើការផ្គត់ផ្គង់អាហារដោយបានផ្សព្វផ្សាយលេខទូរស័ព្ទអាជីវករដល់ប្រជាពលរដ្ឋធ្វើការបញ្ជាទិញ ព្រមទាំងរៀបចំក្រុមការងារសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។ រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ទៀត។
អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងចូលរួមជាមួយនឹងក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារុំក៏ដូចជាសង្គមជាតិមានការរីកចម្រើនឡើងវិញ៕SRP