ខ្យល់កន្រ្តាក់ នៅក្រុងសៀមរាប បណ្ដាលឲ្យផ្ទះពលរដ្ឋ៥ខ្នង សាលាអង្គការ និងអគារមន្ទីរពេទ្យ២ខ្នង រងការខូចខាត

ខេត្តសៀមរាប៖លំនៅឋានពលរដ្ឋចំនួន៥ខ្នង សាលាអង្គការ១ខ្នង និងអគារមន្ទីរពេទ្យ១ខ្នង ត្រូវបានខូចខាតនិងប៉ះពាល់ដោយសារខ្យល់កន្រ្តាក់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅក្រុងសៀមរាប។

របាយការណ៍បានបង្ហាញថាសង្កាត់គោកចក មានចំនួន០៥ខ្នង៖ភូមិគោកត្នោត ចំនួន០៣ខ្នង៖

១.ម្ចាស់ឈ្មោះ មាន ស៊ន់ ភេទស្រី អាយុ៦៣ឆ្នាំ (ជាស្រ្តីមេម៉ាយ) មានសមាជិកគ្រួសារចំនួន០៦នាក់ ស្រី០២នាក់។
-ផ្ទះទំហំ៧x៩ម៉ែត្រ(ដើមអំពិលរលំសង្កត់ពីលើ ខូចខាតផ្នែកខាងលើ៥០%)។

២.ម្ចាស់ឈ្មោះ សែត សឿត ភេទប្រុស អាយុ៤២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៧នាក់ ស្រី០៤នាក់។ ផ្ទះទំហំ៧x៩ម៉ែត្រ (ខូចខាតសំយាបទាំងស្រុង)។

៣.ម្ចាស់ឈ្មោះ ឯម កង ភេទប្រុស អាយុ៤១ឆ្នាំ(ជាប្រធានអង្គការ) មានសមាជិកជាគ្រូចំនួន១៣នាក់ ស្រី០៦នាក់។
-សាលាទំហំ៥x១៣ម៉ែត្រ(ដើមគ០២ដើម និងដើមត្នោត១ដើម រលំសង្កាត់បណ្ដាលឲ្យខូចខាតសាលាទាំងស្រុង)។

ភូមិគោកបេង ចំនួន០២ខ្នង៖
១.ម្ចាស់ឈ្មោះរឿម ញិប ភេទប្រុស អាយុ៣២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៤នាក់ ស្រី០២នាក់។
-ផ្ទះទំហំ៦x៨ម៉ែត្រ(ដើមសេមាន់រលំសង្កត់ ខូចខាតមួយចំហៀង)។

២.ម្ចាស់ឈ្មោះហឿយ អ៊ា
-ផ្ទះទំហំ៥x៧ម៉ែត្រ(ដើមគ រលំសង្កត់ ខូចខាតស័ង្កសី០៤សន្លឹក)។

សង្កាត់ក្របីរៀល ០១ខ្នង៖ម្ចាស់ឈ្មោះសឿត សាន់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រៃក្រូច។
-ផ្ទះទំហំ៥x៧ម៉ែត្រ(ដើមឈើរលំសង្កត់)។

សង្កាត់ស្វាយដង្គំ ០១ខ្នង៖ដើមឈើរលំសង្កត់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទំហំ៨x១២ម៉ែត្រ(ខូចខាតដំបូលមួយចំហៀង)៕SRP