ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថានឹងបន្តចាក់វ៉ាក់សាំង ដូសទី៣ ឲ្យបានគ្រប់ៗគ្នា។ នៅលើគណនីហ្វេសប៊ុក របស់សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរថា« ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់»។(តែពីរនាក់បានហើយយាយនិងតា)។
នៅលើគណនីហ្វេសប៊ុកដដែលបានបន្តថា៖នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨ម៉ឺននាក់រួចទៅហើយ។ សំណេរបន្តថា៖យើងនឹងបន្តការចាក់ដូសទី៣ឲ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូនដែលបានចាក់ដូសទី១ និងដូសទី២រួចរាល់ ទៅតាមពេលវេលា ដែលត្រូវចាក់ដោយគិតពីដូសទី២ ទៅដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ។ ជាមួយគ្នានេះដែរ សម្ដេចហ៊ុន សែន ក៏បានបញ្ជាក់ថា(សូមផុសឡើងវិញព្រោះការផុសលើកមុនត្រូវបានធ្វើឱ្យច្របូកច្របល់ដោយសារជំនួយការ)៕SRP