ខេត្តរតនគិរី៖សកម្មភាពដឹកជញ្ជូនឈើប្រណិតៗ នៅក្នុងភូមិសាស្ត្រ ក្នុងភូមិការឡៃ៣ ឃុំការឡៃស្រុកអូរជុំ ខេត្តរតនគិរី នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ ដោយពុំមានអាជ្ញាធរសមត្ថកិច្ចជំនាញធ្វើការទប់ស្កាត់បង្ក្រាបនោះឡើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងបទល្មើសព្រៃឈើគឺនៅចំណុចភ្នំកាច់ចង្កេះស្ថិតក្នុងភូមិការឡៃបីឃុំ៣ ដោយមានក្រុមឈ្មួញដឹកតាមរថយន្តនឹងតាមម៉ូតូកែឆ្នៃជាច្រើនគ្រឿងចេញមកពីជើងភ្នំកាច់ចង្កេះ យកទៅលក់ឲ្យឈ្មួញ ចាំទិញនៅមាត់ផ្លូវលើភ្នំកាច់ចង្កេះរួចហើយឈ្មួញទាំងនោះ ដឹកបន្តទៅលក់នៅតាមរោងសិប្បកម្មមួយចំនួននៅក្រុងបានលុងខេត្តរតនគិរី យកឆ្នៃជាគ្រឿងសង្ហារឹមលក់ក្នុងខេត្តនឹងទៅក្រៅខេត្ត នឹងខ្លះទៀតដឹកទៅ
វៀតណាម តាមច្រកអូរយ៉ាដាវ។
សេចក្ដីរាយការណ៍បន្តថាការដែលពួកឈ្មួញដឹកជញ្ជូនឈើបានដោយរលូនបែបនេះប្រជាពលរដ្ឋមានការសង្ស័យថា ពួកគេមានការឃុបឃិតគ្នាជាមួយជំនាញពាក់ព័ន្ធ។
ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើនេះ អង្គភាពសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីអាជ្ញាធរជំនាញនៅឡើយទេ។ ទោះជាយ៉ាងណាពលរដ្ឋសង្ឃឹមថាអាជ្ញាធរជំនាញនឹងធ្វើការទប់ស្កាត់បង្ក្រាបករណីដឹកជញ្ជូនឈើជាក់ជាពុំខានឡើយ៕SRP