ភ្នំពេញ៖មន្ត្រីអន្តរាគមន៍មួយរូបត្រូវបានឃាត់ខ្លួន បន្ទាប់ពីបង្កទៅលើស្ត្រីម្នាក់បណ្ដាលឱ្យរងរបួសកាលពីយប់មិញ។
ស្នងការនគរបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ ថា ដោយអនុវត្តតាមបទបញ្ជារបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុវត្តដូចខាងក្រោម៖
១. មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកេីតហេតុរួច។
២. បេីស្រាវជ្រាវហេីយឃេីញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ។
៣. ចំពោះអ្នកបេីកបរល្មេីសច្បាប់ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ។
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នេះធ្វើឡើងបន្ទាប់ពីមានករណីដែលបានកេីតឡេីងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា ក្នុងពេលសមត្ថកិច្ចបានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនបានបង្ហាញអត្តសញ្ញាណមន្ត្រីនេះអន្តរាគមន៍បង្កនិងស្ត្រីដែលរងរបួសបែកក្បាលនោះនៅឡើយទេ៕SRP

