អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើសុំឱ្យហ្វេសប៊ុក «ហង្ស សំណាង» កែតម្រូវ ការផ្សព្វផ្សាយរបស់ខ្លួន

0

ភ្នំពេញ៖អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសុំឱ្យផេកហ្វេសប៊ុក គណនីឈ្មោះ ហង្ស សំណាង ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដូចមានចែងក្នុងមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។ ក្នុងករណីមិនព្រមធ្វើការកែតម្រូវនោះទេ កងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិជូនមេធាវី ដើម្បីប្ដឹងទាម ទារសងជំងឺចិត្តទៅតាមផ្លូវតុលាការ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១ ម្សិលមិញ៕SRP