លោកជំទាវញូង ចរិយា អ៊ុន ចាន់ដា យកអំណោយចែក កុមារកំព្រា ក្នុងក្រុងកំពង់ចាម

0

ខេត្តកំពង់ចាម៖លោក ជំទាវញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយក្រុមការងារនៅរសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនម៉ែដោះនិងកុមារកំព្រានៅមណ្ឌលកុមារកំព្រា ក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍ផ្តាំផ្ញើដល់ម៉ែដោះ និងក្មួយៗកុមារកំព្រាឲ្យបង្កើនការប្រុងប្រយ័ត្នជានិច្ចពីការថែទាំសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល “៣ការពារ  ៣កុំ ” ដើម្បីចៀសអោយផុតពីការឆ្លងរាតត្បាត នៃវីរុសដែលតាបម្លែងថ្មីកូវីដ-១៩។

គួរបញ្ជាក់ថាអំណោយដែលបានផ្ដល់ជូនមណ្ឌលកុមារកំព្រារួមមានអង្ករ ២០០គីឡូ ក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី៥យួរ, ម៉ាសមួយកេសធំ ២៥០០ម៉ាស, ជែលមួយកេសតូច, មី ២០កេសតូច,ឃីត ៤កញ្ចប់ និងថវិកាជូនម៉ែដោះ និងកុមារកំព្រា សរុបចំនួន១លាន២៣ម៉ឺនរៀល៕SRP