ខេត្តសៀមរាប៖ជនជាតិម៉ាឡេស៊ី ម្នាក់ បានដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី១០ ភូមិវត្ដដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ MEHRAN CHINNIAH ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ម៉ាឡេស៊ី។ ការដេកស្លាប់នេះមូលហេតុដោយសារគាំងបេះដូង ពុំមានពាក់ព័ន្ធរឿងឃាតកម្មឬជំងឺកូវីដ-១៩នោះទេ។
សមត្ថកិច្ចបានបន្តថាសាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុក បណ្ដោះអាសន្ន នៅនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ ដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕SRP

