ប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ៣គ្រាប់ នៅសង្កាត់នគរធំ

0

ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋានសង្កាត់នគរធំបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរធំ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់៖
-គ្រាប់បែកដៃប្រភេទ82-2 ចំនួន០២គ្រាប់
-គ្រាប់បែកដៃប្រភេទF1 ០១គ្រាប់។

អាជ្ញាធរសង្កាត់បានបន្តថា ករណីនេះសមត្ថកិច្ចបានរាយការណ៍ប្រាប់មន្ត្រីស៊ីម៉ាក់ឲ្យចុះមកពិនិត្យរួចហើយ។ បច្ចុប្បន្ន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើ ត្រូវបានក្រុមការងារ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា យកទៅរក្សាទុកដើម្បីកម្ទេចចោល។

សូមរំលឹកថាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្ទះចំណុចជើងភ្នំក្រោម ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ដែលបម្សល់ទុកពីសម័យសង្គ្រាមផងដែរ។ រួមមានគ្រាប់ត្បាល់(82mm) ១គ្រាប់. គ្រាប់(B40) ១គ្រាប់.គ្រាប់ផ្លោង(23mm)១គ្រាប់៕SRP