អាជ្ញាធរខេត្តកំពង់ចាម ថ្លែងអំណរគុណសប្បុរសជន​ ដែលបានឧបត្ថម្ភអំណោយ សម្រាប់ប្រឆាំងជំងឺកូវីដ​-១៩​

0

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ សប្បុរសជន ដែល​បាន​​​​ឧបត្ថម្ភ​គាំទ្រ​ដល់​​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​។ លោកថាកាយវិការមនុស្សធម៌នេះ ជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩ ក៏ដូចការខ្វះខាត របស់ពលករ​ចំណូល​ស្រុក​ និងអ្នកជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

លោកថ្លែងអរគុណនៅព្រឹក​ថ្ងៃទី​២៧ ខែសីហា​​​ ឆ្នាំ​២០២១​នេះ​ ក្ក្នុងឱកាសទទួល​អំណោយ​ពី​សប្បុរសជន​។

គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុងពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ​លោកឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ រួមនឹង​ក្រុមការងារ បានជួយឧបត្ថម្ភ​ ម៉ាស​ ចំនួន ៤០.០០០ម៉ាស -អាកុល ១០កាន -ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ (២៥០​ ml) ចំនួន ១០០ដប​ ផងដែរ​៕SRP