បង្ក្រាបករណីល្បែងជល់មាន់និងអាប៉ោងនៅស្រុកស្ទឹងត្រង់ ឃាត់ខ្លួន អ្នកលេង១១នាក់

0

ខេត្តកំពង់ចាម៖អ្នកលេងល្បែងជល់មាន់និងអាប៉ោងចំនួន ១១នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួនរួមនឹងវត្ថុតាងមួយចំនួនទៀត។

ការបង្ក្រាបនេះធ្វើឡើង នៅចំណុចចម្ការស្វាយចន្ទីរ ក្រោយភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១នេះ។

សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យរួមនឹង វត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កសាងសំណុំរឿង តាមនីតិវិធី៕SRP