
ខេត្តសៀមរាប៖ករណីបុរសវ័យចំណាស់ម្នាក់ដេកស្លាប់នៅមុខមន្ទីរពេទ្យគន្ធបុប្ផា បណ្ដាលមកពីជំងឺ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប ដែលផ្ដល់ជូនសារព័ត៌មានសៀមរាបប៉ុស្ដិ៍ បានបញ្ជាក់ថា នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផា ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានប្រទះឃេីញមនុស្សម្នាក់ដេកស្លាប់។
របាយការណ៍បានបន្តថាជនរងគ្រោះ មានឈ្មោះ ផល សាក់ អាយុ៧២ឆ្នាំ ទីលំនៅភូមិអន្លង់វែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
របាយការណ៍បានបញ្ជាក់ទៀតថា តាមការធ្វេីកោសល្យវិច័យរបស់គ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជំងឺដំបៅប្រដាប់ភេទរាំរ៉ៃ និងពុំមានជំងឺកូវីដ១៩នោះទេ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងហៅបងប្អូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRP

