សម្តេចហ៊ុន សែន និងភរិយា ផ្តល់អំណោយជូន រដ្ឋបាលស្រុកទាំង១៣ និងក្រុង១ ក្នុងខេត្តបាត់ដំបង

0

ខេត្តបាត់ដំបង៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូន រដ្ឋបាលស្រុកទាំង១៣ និងក្រុង១ ក្នុងខេត្តបាត់ដំបង។

ការផ្ដល់អំណោយធ្វើឡើង នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះតាមរយ: លោក ហុីង​ ប៊ុន​ហៀង​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជានាយក​រង​ខុទ្ទកាល័យ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសលោកចុះបំពេញបេសកកម្ម ជួយប្រមូលទិញផលិតផលផ្លែមៀន ពីប្រជាកសិករ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

សូមជម្រាបថាអំណោយសម្តេចហ៊ុន សែន និងភរិយា ដែលផ្តល់ជូនរួម​មាន​៖​ .កំព្យូទ័រ​យួរ​ដៃ​ចំនួន​ ៦​គ្រឿង​.ម៉ាស៊ីន​ព្រីន​ធេី​ ចំនួន​៦​គ្រឿង​ .វិទ្យុ​ទាក់ទង​ចំនួន​ ១៥​គ្រឿង.ម៉ាស៊ីន​ភ្លើង​ចំនួន​ ១​គ្រឿង និងថវិកាមួយចំនួនផងដែរ៕SRP