ខេត្តបន្ទាយមានជ័យ៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្សចំនួន ៤បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ចូលក្នុងទឹក។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៣នឹង៤០នាទីនៅ ថ្ងៃទី២២ ខែសីហាឆ្នាំ២០២១ ដោយបង្កដោយខ្លួនឯងនៅចំណុចបង្កោលលេខ២៥.លើផ្លូវជាតិលេខ៥៨ កន្លែងផ្លូវកែងខ្លាំងតេជោភ្នំឆ័ត្រ ចេញមករកភូមិខ្វាវលិច ស្ថិតនៅក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពបានឲ្យដឹងថាករណីនេះរថយន្ត១គ្រឿងម៉ាកMAZDA PICH UPពណ៍៌ស ពាក់ស្លាកលេខ កម្ពុជា MR SELLA បើកបរដោយ៖
១/-ឈ្មោះ គិម ហេង ភេទប្រុស អាយុ៥៥ឆ្នាំរស់នៅ ភូមិយាងថ្មី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ៣នាក់។
២/-ឈ្មោះ គង់ វណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ។
៣/-ឈ្មោះ ហេង រ័ត្នណា ភេទស្រីអាយុ៦ឆ្នាំ។
៤/-ឈ្មោះ គិម ធា ភេទស្រីអាយុ ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានលើកឡើងថាហេតុការណ៍នេះរថយន្តមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅធ្លាក់ទឹកស្រះ តែម្តង។ មូលហេតុបឋម បើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវកែង៕SRP

