ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូទៅបុកគោយន្តកន្ត្រៃដឹកអុសចំពីក្រោយយ៉ាងពេញទំហឹង។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅម៉ោង២៣និង១៥នាទី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៥៦.៥៧ ក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបទិសគ្នាពីជើងទៅត្បូង ស្របទិសគ្នា។
សមត្ថកិច្ចស្រុកវ៉ារិនបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កាត់ឡើងរវាងម៉ូតូ
ម៉ាកHONGDA c125សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាកស្លាកលេខ សៀមរាប1T8320 បើកបរដោយឈ្មោះ ទេព សាឡន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិស្រែពោធិ៍ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ស្លាប់) ដោយបើកបរម្នាក់ឯង បុកនឹងគោយន្តកន្រ្តៃដឹកក្រាក់ពីក្រោយ ម៉ាកគូប៊ូតាពណ៌ក្រហម សេរីឆ្នាំ២០០៤ អ្នកបើកបរឈ្មោះ នី ណឺ ភេទប្រុស អាយុ៣៤ នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប មានរួមដំណើរម្នាក់ឈ្មោះ នី ណាក់ ភេទប្រុស អាយុ៣៦ រស់នៅភូមិជាមួយគ្នា។
សមត្ថកិច្ចបានដឹងថា ករណីនេះក៏បណ្តាលអោយខូតខាតម៉ូតូ ១គ្រឿងនិង គោយន្តកន្ត្រៃ១គ្រឿង។ មូលហេតុគោយន្តគ្មានភ្លើងបំភ្លឺពីក្រោយ ពេលបុករួចគោយន្តបើករត់ចេញពីកន្លែងកើតហេតុបាន១គីឡូក៏ទុកគោយន្តចោល ហើយអ្នកបើក រត់គេចខ្លួនបាត់៕SRP

