លោកជ្រិញ គឹមនី ថា៖ «ចាប់តាំងពីទទួលតំណែងមក មិនដែលប្រើមនុស្ស ឲ្យដើរប្រមូលលុយនោះទេ»

0

ខេត្តសៀមរាប៖លោកជ្រិញ គឹមនី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋានខេត្តសៀមរាប បានអះអាងថា៖ចាប់តាំងពីលោកទទួលតំណែងនេះមកលោកមិនដែលប្រើមនុស្សឲ្យដើរប្រមូលលុយ រឺកាងបទល្មើសដូចការលើកឡើងនោះទេ។

ការច្រានចោលបែបនេះបន្ទាប់ពីសារព័ត៌មានឈ្មោះ «ខ្មែរអនឡាញ»និងទំព័រសាព័ត៌មានឈ្មោះ «ជួយខ្មែរ»នៅតាមបណ្ដាញសង្គម facebook កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ កន្លងទៅនេះ ដោយមិនបានសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធ។ ដោយករណីនេះលោកថាជាព័ត៌មានមិនពិត។

លោកជ្រិញ គឹមនី បានបន្តថាលោកតែងតែបង្ក្រាបបទល្មើសសេដ្ឋកិច្ច គ្រប់ប្រភេទជាប់ជាប្រចាំដូចជាបទល្មើសព្រៃឈើ,បទល្មើសជលផល,ទំនិញគេចពន្ធ,បទល្មើសកម្មសិទ្ធិបញ្ញានិងបទរល្មើសធនធានរ៉ែជាដើម។ល។ ការបង្ក្រាបនោះទៀតសោទបានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ស្របទៅតាមនីតិវិធីច្បាប់។

លោកបញ្ជាក់ទៀតថាកន្លងមកនេះលោកទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស្នងការទទួលបន្ទុកនិងលោកឧត្តមសេនីយ៍ទោស្នងការស្នងការដ្ឋាននគរបាលខេត្ត ដាក់ផែនការឲ្យនគរបាល ក្រុងស្រុកទាំង១២ និងមន្ត្រីនៃការិយាល័យជំនាញ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការទប់ស្កាត់ និងបង្ក្រាបបទល្មើស សេដ្ឋកិច្ចគ្រប់ប្រភេទ ឲ្យបានទាន់ពេលវេលា។ ជាពិសេសបានឲ្យសហការជា មួយសារព័ត៌មានគ្រប់អង្គភាព និងប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានអំពីបទល្មើស។

ជុំវិញករណីនេះ លោកសូមសំណូមពរដល់អ្នកសារព័ត៌មានមួយចំនួនមុននឹងបង្ហោះផ្សព្វផ្សាយនូវព័ត៌មានអ្វីមួយ មេត្តាសូមយកព័ត៌មាន ឱ្យបានច្បាស់លាស់ ជាមុនសិន ដើម្បីចៀសសវាងប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលនិងអង្គភាព៕SRP