ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស បន្ទាយស្រី ឧបត្ថម្ភ ថវិកា៤០លានរៀល និងគ្រឿងឧបភោគ សម្ភារមួយចំនួន ជូនដល់រដ្ឋបាលខេត្តសៀមរាប

0

ខេត្តសៀមរាប៖ឯកឧត្តម ទូស សាភឿន អគ្គនាយក ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស បន្ទាយស្រី ខេត្តសៀមរាប បាននាំយកអំណោយសប្បុរសធម៌ ជាថវិកាចំនួន៤០លានរៀល និង គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន មានដូចជា អង្ករ ៤តោនមី២០០កេស ម៉ាស ២០០០ប្រអប់ និង អាកុល ចំណុះ៣០លីត ២០កាន ជូនដល់រដ្ឋបាលខេត្តសៀមរាប។

ការប្រគល់ជូននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះក្រោមវត្តមានរបស់ ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ក្រុមការងាររបស់ ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស ក៏បាននាំយកអំណោយសប្បុរសធម៌ ជាថវិការ ចំនួន២០លានរៀលអំពូលភ្លើងសូឡា ចំនួន១០០អំពូល សម្រាប់ចូលរួមគាំទ្រដល់យុទ្ធនាការ «អំពូល១ ផ្ទះ១» ដល់រដ្ឋបាលស្រុកបន្ទាយស្រីផងដែរ។

សូមជម្រាបថាបុរីអង្គរលែនម៉ាក្ស តែងតែចូលរួមរាល់សកម្មភាពសប្បុរសធម៌នាៗ និង អភិវឌ្ឍន៍លំនៅដ្ឋានប្រកបដោយគុណភាព ចីរភាព និង ទំនុកចិត្ត ជាពិសេសចូលរួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងស្រុក ដើម្បីអោយប្រជាពលរដ្ឋ មានការងារធ្វើ និង កាត់បន្ថយចំណាកស្រុក តាមរយ:ការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ។

ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស បានឲ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស ទើបតែទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាលស្តីពីការធ្វើអនុបយោគ និងផ្តល់កម្មសិទ្ធិកាន់កាប់ស្របច្បាប់នៅលើផ្ទៃដីវិនិយោគជាង១០០ហិកតារបស់ខ្លួន នៅក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការទទួលបានកម្មសិទ្ធិស្របច្បាប់នេះនឹងជួយត្រួសត្រាយផ្លូវឱ្យគម្រោងវិនិយោគ របស់ បុរីអង្គរលែនម៉ាក្ស អាចនឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗនេះ ដែលនឹងបង្កើតភាពទាក់ទាញមួយកម្រិតទៀតមកដល់ស្រុកបន្ទាយស្រី ក៏ដូចជាបង្កើតការងារមុខរបរបន្ថែមទៀត និងជួយលើកស្ទួយកម្រិតជីវភាព របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកផងដែរ៕SRP