ឪពុកម្ដាយនាំ ទៅបូមទឹកដាក់ស្រែ បែជាកូនត្រូវលង់ទឹកស្លាប់ក្នុងប្រឡាយ

0

ខេត្តសៀមរាប៖ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ខណៈតាមឪពុកម្ដាយទៅបូមទឹកដាក់ស្រែ។

ហេតុការណ៍បានកើតឡើង ចំណុចទឹកប្រឡាយស្ថិតក្នុងភូមិសាស្ត្រភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប។ ជនរងគ្រោះ មានឈ្មោះ កយ សម្ផស្ស។

តាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលជ្រាវបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១នាទី លោក ជេន កយ និង ភរិយាឈ្មោះ រឿន សុផល បាននាំកូនស្រី ទៅបូមទឹកដាក់ស្រែ នៅចំណុចខាងលើ ក្រោយបាយថ្ងៃត្រង់រួច ឪពុក-ម្ដាយ សម្រាកនៅលើរោង ក្បាលស្រែ។ ចំណែកកូនស្រី នៅលេងលើខ្នងទំនប់ដែលមានប្រឡាយទឹក(អន្លង់ដៃអេស្កាវ់ាទ័រ) នៅក្បែរនោះស្រាប់ ដោយខ្វះការប្រុងប្រយ័ត្នពី ឪពុក-ម្ដាយ ធ្វើអោយក្មេងកូនស្រី លង់ទឹកស្លាប់នៅវេលាម៉ោង១៣ថ្ងៃដដែល៕SRP