ប្ដីយកកាំបិតវាយ និងកាប់ទៅលើប្រពន្ធ នៅស្រុកស្វាយលើ បណ្ដាលឲ្យរបួសពេញខ្លួន

0

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើរបានឃាត់ខ្លួនបុរសជាប្តីម្នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឿន គុណ អាយុ ៤១ឆ្នាំ (ត្រូវជាប្ដីរបស់ជនរងគ្រោះ) មានទីលំនៅបច្ចុប្បន្នភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ដោយជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតវាយ និងយកកាំបិតកាប់ទៅលើជនរងគ្រោះ ជាប្រពន្ធបណ្ដាលឲ្យរបួសក្បាលប្រវែង ៣សង់ទីម៉ែត្រនិងមានរបួសពេញខ្លួន។

ជនរងគ្រោះ មានឈ្មោះ តឿន មុំ អាយុ៣៣ឆ្នាំ មុខរបរ ធ្វើស្រែ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកស្វាយលើ។

បទតាមរបាយការណ៍បានបញ្ជាក់ថា ករណីនេះមូលហេតុដោយសារជនសង្ស័យ ស្រវឹងហើយបានឈ្លោះប្រកែកគ្នារឿងធ្វើម្ហូប។
បច្ចុប្បន្នប៉ូលិសស្រុកស្វាយលើ កសាងសំណុំរឿង និងបញ្ជូនទៅតាមនីតិវិធី។SRP