ខេត្តសៀមរាប៖រថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកសត្វតុកែ ជិត១ពាន់ក្បាលត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការឃាត់ទុក។
មន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រថយន្តវីរៈប៊ុនថាំនេះ បានដឹកឥវ៉ាន់មកពីខេត្តមណ្ឌលគិរី ពេលមកដល់ខេត្តព្រះវិហារ ក៏បានដឹកសត្វតុកែ ដាក់ដោយបានក្លាស់សេទឹកកក ឆ្លងកាត់ខេត្តសៀមរាប គោលដៅឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
មន្ត្រីរដ្ឋបាលព្រៃឈើបានបន្តថាសត្វតុកែ ដែលនៅលើរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ រងការបង្ក្រាបនេះ មានចំនួន៩៨៤ក្បាល បានកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ផាកពិន័យ។
ដោយឡែករថយន្តត្រូវបានរឹបអូសរក្សាទុកនៅផ្នែករដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
សូមជម្រាបបញ្ជាក់ថា ការបង្ក្រាប ធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវលេខ៦៧ ត្រង់ចំណុច ឃុំបល័ង្គ ស្រុប្រាសាទបាគង ខេត្តសៀមរាប៕SRP

