រន្ទះបាញ់សម្លាប់មនុស្សម្នាក់និងរបួសម្នាក់នៅស្រុកសូទ្រនិគម

0

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដោយសាររន្ទះបាញ់នៅរសៀលថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១ នេះ ក្នុងករណីពីរផ្សេងគ្នា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ករណីទី១វេលាម៉ោង១៤និង៣០នៅចំំណុចភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម មានករណី ភ្លៀងធ្លាក់ និងមាន រន្ទះបាញ់ បណ្ដាលអោយស្លាប់មនុស្សម្នាក់។

ជនរងគ្រោះមានឈ្មោះឆឹង សុគុណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។មូលហេតុជនរងគ្រោះ និងគ្រួសារ មកលេងកូន នៅនិងភូមិ.ឃុំខាងលើ។

ករណីទី២វេលាម៉ោង១៣និង៥០នាទី នៅចំំណុចភូមិសំរោង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម មានករណី រន្ទះបាញ់ បណ្ដាលអោយរបួសធ្ងន់ម្នាក់។

ជនរងគ្រោះមានឈ្មោះ លាំ ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ ខាងលើ ត្រូវបានក្រុមគ្រួសារ បានកប់ដីខ្សាច់ ដើម្បីព្យាបាល។ បច្ចុប្បន្ន អ្នករបួស ត្រូវគ្រូពេទ្យ ធ្វើការយកសំណាក រកមេរោគកូវីដ១៩ មានលទ្ធផល អវិជ្ជមាន ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕SRP