លោក ទៀ សីហា ចុះកន្លែងត្រួតពិនិត្យសុខភាពបឋម នៅព្រំប្រទល់ ខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ

0

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃ​ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងនៅចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមមន្ត្រីសាលាខេត្តសៀមរាប បានឲ្យដឹងថា៖ ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ស្កេនQR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩” ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យប៉ុណ្ណោះ៕SRP