នាយករដ្ឋមន្ត្រីហ៊ុន សែន៖ ក្នុងមួយជិវិតនេះ ជិះដំរី បានម្តងព្រោះខ្ញុំខ្លាចដំរី

0

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា៖ក្នុងមួយជិវិតនេះជិះដំរីបានម្តងព្រោះខ្ញុំខ្លាចដំរី។ នៅលើpage facebook របស់នាយករដ្ឋមន្ត្រីបានសរសេរថា៖រូបភាពជិះដំរីនេះគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០០០ ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ។

ខាងពិធីការមិនដឹងថាខ្ញុំខ្លាចដំរីទេ ពួកគាត់រៀបចំដំរីអោយខ្ញុំជិះ រីឯខ្ញុំក៏តាំងខ្លួនជាអ្នកក្លាហានឡើងជិះដោយមិនមានអ្នកណាដឹងថាខ្ញុំខ្លាចដំរីទេ។

ក្នុងពេលជិះដំរីនេះខ្ញុំទើបមានអាយុ៤៨ឆ្នាំ ហើយ ទម្ងន់ទៀតសោតនៅក្រោម៦០គីឡូក្រាមនិងមិនទាន់ចេះវាយកូនគោលនៅឡើយ តែលេងបោះប៊ូលនិងលេងអុក៕SRP