ភ្នំពេញ៖មេដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទិញឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។
សូមជម្រាបថានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ លោកវង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចុះទៅត្រួតពិនិត្យឧត្ធម្ភាគចក្រ Mi-17 ទាំង៣គ្រឿង។
លោកវង្ស ពិសេន ក្នុងឱកាសនោះដែរ បានណែនាំដល់លោកនាយទាហាន នៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។
លោកក៏សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុន សែន ដែលបានបំពាក់ឧត្ធម្ភាគចក្រ ជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា៕SRP

