អភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខ អាជីវករ មកពីផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ន នៅផ្លូវ៦០ម៉ែត្រ

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅរសៀលថ្ងៃទី០៦ ខែសីហានេះ បានដឹកនាំមន្ត្រីរបស់ខ្លួន ចុះសួរសុខទុក្ខ អាជីវករលក់ដូរ មកពីផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅផ្លូវ ៦០ម៉ែត្រ និងមុខផ្សារផាមកុងទីន័រ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបថាក្រោយពីផ្សារលើធំថ្មី ត្រូវបានបិទដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ អាជីវករ បានផ្លាស់ប្ដូរមកលក់នៅផ្លូវ៦០ម៉ែត្រជំនួសវិញ៕SRP