ខេត្តកំពង់ចាម៖លោកតាវ័យជាង ១០០ឆ្នាំ ចំនួន២រូប ដែលរស់នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទទួលបានអំណោយពីសម្តេចហ៊ុន សែន ននាយករដ្ឋមន្ត្រី បន្ទាប់ពីលោកតាទាំង២រូប ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដេីម្បីការពារអាយុជីវិតរបស់ខ្លួន។
ការប្រគល់អំណោយនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ព្រឹកមិញនេះ ក្រោមវត្តមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោក
គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថា លោកតាដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដោយក្នុងនោះរួមមាន៖ ១.លោកតា នន អែម អាយុ១០៤ ឆ្នាំ រស់នៅភូមិតាម៉ុល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២.លោកតា ហែម ម៉ៅ អាយុ១០០ ឆ្នាំ រស់នៅភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានប្រគល់ជូនលោកតាទាំង២រូប រួមមាន៖ ថវិកាចំនួន ៣លានរៀល .អង្ករ ៤បេ .មី ១០កេស .ត្រីខ ១កេសធំ .ទឹកសុទ្ធ ២កេស .ទឹកត្រី ២យួរ និងប្រេងឆា ២ដប ផងដែរ៕SRP