ប្រើដំបងឈើ វាយឪពុកបង្កើត ត្រូវបានចាប់ខ្លួន

ប្រើដំបងឈើ វាយឪពុកបង្កើត ត្រូវបានចាប់ខ្លួន

ខេត្តពោធិ៍សាត់៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធប្រើអំពើហិង្សាលើឪពុកបង្កើត។ ការចាប់ខ្លួនធ្វើឡើងនៅទី០២ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ម៉ាន សេន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំខាងលើ បានយកដំបងឈើ១កំណាត់ប្រវែង៧តឹកវាយទៅលើឪពុកឈ្មោះ កុប ម៉ាន អាយុ៦១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិជាមួយគ្នាបណ្តាលឲ្យរងរបួសធ្ងន់បាក់ដៃឆ្វេង ហើយត្រូវបានសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

របាយការណ៍បានបន្តទៀតថា ករណីនេះបណ្តាលមកពីទំនាស់ពាក្យសម្ដីគ្នា ហើយជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។ បច្ចុប្បន្ននគរបាលក្រុងពោធិ៍សាត់ កសាងសំណុំរឿងដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP