ខេត្តសៀមរាប៖ជនសង្ស័យចំនួនពីរនាក់ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃពុធទី ២៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងនគរបាលប៉ុស្តិ៍សង្កាត់គោកចក ចូលរួមសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប។
ប៉ូលិសក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យទាំង០២នាក់៖ ១-ឈ្មោះ សា ប៊ុនយ៉ុង ហៅឌួង ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរគ្មាន មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)
២-ឈ្មោះ ហ៊ាម លំអង ភេទប្រុស ឆ្នាំកំណើត២០០០ មុខរបរគ្មាន មានទីលំនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។(សមគំនិត ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។
ប៉ូលិសបានបន្តថាករណីនេះសមត្ថកិច្ចក៏ដកហូតវត្ថុតាងរួមមានម្សៅមេតំហ្វេតាមីនចំនួន១០កញ្ចប់ ស្មើនឹងទម្ងន់ ២៧.២ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង សម្ភារវេចខ្ចប់ និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទចំនួន០៤គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP