ក្រុមការងារ នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ២២វត្ត នៅក្នុងស្រុកបន្ទាយស្រី

0

ខេត្តសៀមរាប៖អំណោយសម្ភារនិងទេយ្យទានួមមាន ទៀនចំណាំវស្សាចំនួន ២២គូ .សាដក ១១០កញ្ចប់ មីជាតិ៤៤កេស ត្រីខ៤៤យួរ ទឹកត្រី៤៤យួរ ទឹកស៊ីអ៉ីវ៤៤យួរ ទឹកសុទ្ឋ៤៤កេស ទឹកក្រូច៤៤កេស អង្ករ១.១០០គ.ក្រ ដំណាប់ស្វាយ២០០កញ្ចប់ ម៉ាស១១០០០ម៉ាស អង្ករសុខភាព២០០កញ្ចប់ អាល់កុល៤៤កានស្មើនឹង១៣២០លីត្រ សរុបថវិកាចំណាយទាំងអស់ជាង ៤០លានរៀល ត្រូវបាន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្ត ចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី ដឹកនាំសមាជិក សមាជិកា ក្រុមការងារ នាំយកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា សម្រាប់វត្តនិងអាស្រមទាំង២២ ក្នុងស្រុកបន្ទាយស្រី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ការប្រគេនធ្វើឡើង នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១នេះ។

សូមជម្រាបថាគ្រឿងឧបភោគបរិភោគ និងទេយ្យទានទាំងនេះ សម្រាប់ព្រះភិក្ខុសង្ឃប្រើប្រាស់ ពេលចូលព្រះវស្សា ក៏ដូចជាតបទៅនឹងតម្រូវការចាំបាច់នៃដំណាក់កាល ជួបការលំបាកដោយជំងឺកូវី-១៩ រាតត្បាតឆ្លងចូលសហគមន៍ ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋត្រូវគោរពតាមសេចក្តីណែនាំនិងវិធានការ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដោយពួកគាត់ ពុំបានទៅជួបជុំធ្វើបុណ្យទាន ឬពិធីសាសនាផ្សេងៗ ដូចពេលមុនឡើយ ជាហេតុបណ្តាលឱ្យវត្ត និងអាស្រមមួយចំនួនជួបនូវការខ្វះខាតផ្នែកចង្ហាន់និងភេសជ្ជៈ៕SRP