មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នាំយកសម្ភារ ជូនក្រុមការងារ ចាក់វ៉ាក់សាំង ចំនួន៣ទីតាំង

0

ខេត្តព្រះវិហារ៖លោកកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនៅព្រឹកមិញនេះ បានដឹកនាំកម្លាំងក្រោមឱវាទនាំយកនូវសម្ភារមួយចំនួនទៅផ្តល់ជូនដល់ក្រុមការងារ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៣ទីតាំង ក្នុងក្រុងព្រះវិហារ។

ទីតាំងទី១: ស្ថិតនៅសាលាបឋមសិក្សាជា ស៊ីម ត្បែងមានជ័យ ឧបត្ថម្ភមាន៖-ទឹកបរិសុទ្ធ ២០កេស / ភេសជ្ជ:បាកាស ៤កេស/-ទឹកក្រូច ៦កេស។

ទីតាំងទី២: ស្ថិតនៅសាលាក្រុងព្រះវិហារ បានឧបត្ថម្ភមាន៖ទឹកបរិសុទ្ធ ១០កេស /ភេសជ្ជ:បាកាស ៣កេស/ ទឹកក្រូច ៣កេស។

ទីតាំងទី៣- ស្ថិតនៅសាលាបឋមសិក្សាប៉ាលហាល ឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ ១០កេស /ភេសជ្ជ:បាកាស ៣កេស / ទឹកក្រូច ៣កេស។

លោកកង សៅគុណ មេបញ្ជារកងរាជអាវុធហត្ថខេត្ត បានមានមតិសំណេះសំណាង នឹងក្រុមគ្រូពេទ្យ រួមទាំងប្រជាពលរដ្ឋ ដែលបាន មកទទួលវាក់សាំង នាពេលនោះផងដែរ។

លោកក៏បានថ្លែងសរសើរដល់ ក្រុមគ្រូពេទ្យដែលតែងតែ សកម្ម ចុះយកសំណាកផង ព្យាបាលផង ផ្តល់វាក់សាំងផង ដោយមិនខ្លាចការហត់នឿយនោះឡើយ។

លោកក៏បានផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ អោយមកទទួលចាក់វាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងអស់គ្នា តាមគោការណ៍ របស់រាជរដ្ឋាភិបាល ដោយពុំមានបង់ប្រាក់នោះទេ។ ជាមួយគ្នានេះដេរត្រូវអនុវត្ត៣ កុំ៣ ការពារ ទាំងអស់គ្នាដើម្បីភូមិ ឃុំ គ្មានជំងឺកូវីដ១៩៕SRP