អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី«ភាពស្មោះត្រង់ និង ក្លាហាន»

0

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពស្មោះត្រង់ និង ក្លាហាន»។

លោក សឿន តុលា បានសរសេរថា” ភាពក្លាហាន មានន័យថាមាន ការប្រថុយ ទាំងអស់នោះកើតឡើងសម្រាប់សហគ្រិន ដើម្បីឱ្យ អាជីវកម្ម មានភាពការរីកចម្រើន” ជាទូទៅ គ្មាននរណាម្នាក់ ដឹងថា មានអ្វីខ្លះកើតឡើងចំពោះជាតិរបស់យើងក្នុងពេលអនាគតបានទេ   ពីព្រោះ អនាគត គឺជាអាថ៌កំបាំង សម្រាប់យើងគ្រប់គ្នា  នៅទីនេះ ការសម្រេចចិត្ត ក្លាហាន ដាក់គោលដៅ ហ៊ានចាប់យក ការដាក់វិន័យក្នុងខ្លួន  ដើម្បីអោយចេញផុត ពីទម្លាប់ធម្មតា ផ្លាស់ប្ដូរមកវិញ នៅទម្លាប់ថ្មី

សូមចងចាំថា សកម្មភាពដែលយើងធ្វើបច្ចុប្បន្ននេះត្រូវបានបែងចែកជាទម្លាប់ 2 ដែលបែងចែកផ្ទុយគ្នាដាច់ស្រឡះ 1 ទម្លាប់ប្រចាំថ្ងៃ  គឺជាថ្នាំបំពុលឲ្យយើងស្លាប់។ 2: ទម្លាប់ប្រចាំថ្ងៃ គឺជាអ្នកបម្រើដ៏ល្អសម្រាប់ជីវិតរបស់យើងភាពក្លាហានដែលល្អបំផុត គឺការយកឈ្នះទម្លាប់របស់យើង ហើយស្មោះត្រង់ចំពោះខ្លួនឯង។

យ៉ាងណាមិញ សម្រាប់អាជីវកម្ម ប្រសិនបើយើង ធ្វើរឿងដដែលៗ ហើយគ្មានការប្រថុយបន្ថែម និងមានភាពស្មោះត្រង់  ចំពោះចំនុចខ្សោយ  ដើម្បីរៀន បង្កើនសមត្ថភាព នោះទេ  គុណភាពការងារ ត្រូវបានធ្លាក់ ចុះ  ហើយលក្ខណៈសម្បត្តិនៃមនុស្សជុំវិញខ្លួនមិនអាចជះឥទ្ធិពលល្អ ដល់សាធារណៈបណ្ដោយ។

ប្រភពប្រាក់ចំណូល ដើម្បី និរន្តរភាពការងារនិងបង្កើនប្រាក់ចំណេញរបស់អាជីវកម្មប្រាកដណាស់  មិនអាចកើតឡើងបានទេ ”  និយាយរួមការប្រថុយប្រថានពិតប្រាកដ  គឺការយកឱ្យឈ្នះខ្លួនឯង ដោយស្មោះត្រង់និងជាមួយសមត្ថភាពរបស់ខ្លួន ឲ្យកើនឡើងមួយកម្រិតទៀតតាមរយៈធ្វើការសម្រេចចិត្ត  ដើម្បីឲ្យបានរីកចម្រើនទៅមុខ។

សូមចងចាំថា ” អ្នកដែលប្រថុយហើយបានជោគជ័យ ពួកគាត់ដក់ជាប់ក្នុងចិត្តថា : ” គ្មានទេបរាជ័យ   រឿងរ៉ាវដែលកើតឡើង គ្រាន់តែឧបសគ្គ បណ្ដោះអាសន្ន ដើម្បីឱ្យពួកគេ មានការគិត ធ្វើការពិចារណា ទៅលើវិធីផ្សេងៗ  ដើម្បីឲ្យបានសម្រេចគោលដៅតែប៉ុណ្ណោះ”

ពួកគាត់មិនងាកក្រោយមើលឃើញផ្លូវបរាជ័យ ដើម្បីឲ្យ ឱ្យមានលេសផ្សេងៗ ដោយមិនបានទទួលស្គាល់ អំពីចំនុចខ្វះខាតរបស់ខ្លួនឡើយ ពីព្រោះពួកគាត់គិតថា ការបរាជ័យ  គ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយគ្មានថ្ងៃដែលពូគាត់ចាប់យករបរថ្មី នៅពេលដែលកិច្ចការដែលពួកគាត់កំពុងធ្វើ  កំពុងតស៊ូ ជំនះឧបសគ្គ បានឡើយ ពោលពួកគេ ទទួលខុសត្រូវនូវអ្វីដែលពួកគេបានចាប់ផ្ដើម ។

សំណួរដែលត្រូវសួរគឺថា: តើអ្នក ស្វែងយល់ ដើម្បីដាក់គោលដៅអ្វី  សម្រាប់ជីវិតរបស់ខ្លួន ដែរឬទេ ? នៅក្នុងលោកយើងនេះ  មនុស្សដែលមិនដាក់គោលដៅ  តែងតែធ្វើការឲ្យអ្នកដែលបានដាក់គោលដៅ។

ហើយមនុស្សដែលមានផែនការនិងគោលដៅ  ពួកគេមិនបោះបង់ឡើយ

ដូចនៅក្នុងសៀវភៅ ” Think And Grow Rich by Nepoleon Hill ” គាត់បានសរសេរថា ” អ្នកជោគជ័យមិនដែលបោះបង់  រីឯអ្នកបោះបង់មិនដែលជោគជ័យ” នោះដោយសារពួកគេ យល់ច្បាស់អំពីតំលៃ នៃការដាក់គោលដៅ និងតម្លៃការតស៊ូចំពោះការលំបាក។

សូមឱ្យការប្រថុយរបស់អ្នក គឺជាគ្រាប់ពូជដើម្បីឈានទៅរកភាពជោគជ័យ នៃសមត្ថភាពរឹងមាំ  សូមចងចាំថា នៅពីក្រោយឆាករបស់មនុស្សខ្លាំង  គឺពួកគេ មិនឲ្យខ្លួនឯង មានជម្រើសឡើយ ” ពួកគេមិនអាចប្រើពាក្យថា: ” ប្រសិនបើបរាជ័យ ..ខ្ញុំនឹង……” នោះទេ  គេស្មោះត្រង់ជាមួយនិងកំហុស ហើយពួកគេ មានភាពដាច់ខាត ចំពោះជ័យជំនះ៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA  NEXT STEP CO,.LTD.*PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY(គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN  (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)