ខេត្តរតនគិរី៖មនុស្សប្រុសស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ ជូ ជាអ៊ូ ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
២- ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់ភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៣- ឈ្មោះ ប៉ាន់ លក្ខណា ភេទស្រី អាយុ ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់ភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៤- ឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់ភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថាប្រតិបត្តិការនេះដកហូតវតវត្ថុតាង ម្សៅក្រាមពណ៌ សសថ្លា (ម៉ាទឹកក)ចំនួន ០២កញ្ចប់ ទម្ងន់ ២.៤៤ក្រោម (ថ្លឹងទាំងសំបកថង់ - រថយន្ត០១គ្រឿងម៉ាក Lexus RX 330 ពណ៌ ស ពាក់ស្លាកលេខ (ភ្នំពេញ 2AQ.9477) ទូរស័ព្ទចំនួន ០៦គ្រឿង. ប្រាក់រៀលខ្មែរ ចំនួន ២៨ម៉ឺនរៀល។
សូមជម្រាបថាហេតុការណ៍បង្ក្រាបនេះ នៅលើដងផ្លូវជាតិ៧៨ នៅត្រង់ចំណុចមុខស្នាក់ការសន្តិសុខ៧៨២ក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃ១៥ ខែកក្កដា ម្សិលមិញ ដោយកម្លាំងអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកសុខ មីន មេបញ្ជាការ៕SRP

