ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ករណីរំលោភចៅស្រី។ លោក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិ ជនខេត្តសៀមរាប បានអោយដឹងថា ជនដែលចាប់ ខ្លួនមាន ឈ្មោះ គុយ ថាន ភេទប្រុសអាយុ៣២ឆ្នាំ នៅឃុំរំចេក ស្រុកបន្ទាយស្រី។ ចំណែកជនរងគ្រោះឈ្មោះឡ ផ ភេទស្រី អាយុ៨ឆ្នាំ រស់ នៅភូមិឃុំជាមួយគ្នា។ លោកបន្តថា កាលពីថ្ងៃទី១១ ខែ កក្កដាឆ្នាំ២០២១ ស្ត្រីជាម្តាយក្មេងរងគ្រោះ អាយុ២៦ឆ្នាំបានទៅប្តឹងអំពីករណី រំលោភសេពសន្ថវ: ។ ក្រោយទទួលបណ្តឹង សមត្ថកិច្ចបើកការ ស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យ ត្រូវជាតា មកសាកសួរ។
លោក ជា ហេង អោយដឹងទៀតថា ឆ្លង កាត់ការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះជាចៅ បានចំនួន០៣ដង នៅថ្ងៃទីខែមិនចាំ។ ក្នុងឆ្នាំ២០១៨ បានធ្វើសកម្មភាពរំលោភ០២ដង និងក្នុងឆ្នាំ២០២១ បាន០១ដងបានសម្រេច ដោយទឹក កាមបង្ហូរចេញដាក់ខាងក្រៅ នៅលើផ្ទះរបស់ខ្លួន(ជន សង្ស័យ) ផ្ទាល់។
បើតាមលោក ជា ហេង ថាក្រោយ ស្តាប់ចម្លើយសារភាព សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការថ្ងៃទី១៤ ខែ កក្កដាដោយចោទពីបទរំលោភសេព សន្ធវ:លើអនីតិជន ដោយមានស្ថានទម្ងន់ទោស៕SRP

